របៀបជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពក្រៅស្រុកល្អបំផុតសម្រាប់តម្រូវការបុគ្គលរបស់អ្នក

របៀបជ្រើសរើសអ្នកផ្តល់សេវាថែទាំសុខភាពក្រៅស្រុកល្អបំផុតសម្រាប់តម្រូវការបុគ្គលរបស់អ្នក

នៅពេលដែលអ្នកត្រូវការសង្គ្រោះបន្ទាន់ សូមទៅមន្ទីរពេទ្យដែលនៅជិតបំផុត។ តែប្រសិនបើអ្នកគ្រោងនឹងធ្វើការវះកាត់ឬប្រសិនបើអ្នកមានស្ថានភាពជាក់លាក់ដូចជាឈឺឆ្អឹងខ្នងហើយអ្នកប្រហែលជាត្រូវការការថែទាំពីមន្ទីរពេទ្យនាពេលអនាគត។ អ្នកគួរចងចាំថាមន្ទីរពេទ្យទាំងអស់មានគុណភាពខុសគ្នានិងមានភាពខ្លាំងខុសៗគ្នា។ មន្ទីរពេទ្យខ្លះមានការព្យាបាលនិងមើលថែទាំអ្នកជំងឺល្អប្រសើរជាងមន្ទីរពេទ្យដទៃទៀត។

ខាងក្រោមនេះគឺជាសំនួរដែលអាចជួយអ្នកក្នុងការជ្រើសរើសមន្ទីរពេទ្យដែលល្អបំផុតសម្រាប់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក។

  • តើមន្ទីរពេទ្យត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពអន្តរជាតិដែលអាចទុកចិត្តបានដែរឬទេ?

គោលការណ៍ដ៏សំខាន់បំផុតនៃសេវាសុខភាពសាធារណៈគឺគុណភាពនិងសុវត្ថិភាពអ្នកជំងឺ។ មន្ទីរពេទ្យវេជ្ជថានីបានយកចិត្តទុកដាក់លើគុណភាពនិងសុវត្ថិភាពជាអាទិភាពទីមួយ។ បន្ថែមពីលើការត្រួតពិនិត្យយ៉ាងទៀងទាត់ដោយក្រុមសវនកម្មគុណភាពផ្ទៃក្នុងរបស់មន្ទីរពេទ្យ មន្ទីរពេទ្យវេជ្ជថានីក៏ត្រូវបានទទួលស្គាល់ដោយគណៈកម្មការអន្តរជាតិរួម (JCI) ដែលជាការធានាគុណភាពថ្នាក់ពិភពលោក។ បញ្ជីត្រួតពិនិត្យរបស់ពួកគេរួមមានស្តង់ដារជាង 350 ស្តង់ដា និងសមសភាពដែលអាចវាស់វែងបានជាង 1200 ដោយចាប់ផ្តើមពីគោលដៅសុវត្ថិភាពអ្នកជំងឺអន្តរជាតិ ការទទួលបានការថែទាំនិងការថែទាំបន្ត ការព្យាបាលដោយប្រើថ្នាំ និងការវះកាត់ ការគ្រប់គ្រងថ្នាំនិងអ្នកជំងឺនិងគ្រួសារ។ JCI បានបញ្ជូនក្រុមការងារមួយដើម្បីធ្វើការស្ទាបស្ទង់សម្រាប់ការទទួលស្គាល់សាជាថ្មីនៅមន្ទីរពេទ្យក្នុងរយៈពេល 3 ឆ្នាំម្តង។ វេជ្ជថានី ត្រូវបានទទួលស្គាល់ជាលើកដំបូងនៅក្នុងឆ្នាំ 2010 ហើយត្រូវបានគេទទួលស្គាល់ឡើងវិញនៅឆ្នាំ 2013 និង 2016 ។

ប្រទេសថៃក៏មានការធានាគុណភាពរបស់ខ្លួនផ្ទាល់ផងដែរ ដែលធ្វើឡើងដោយ Institute of Hospital Quality Improvement & Accreditation (Hospital Accreditation; HA) ។ មន្ទីរពេទ្យ វេជ្ជថានីបានទទួលបានការទទួលស្គាល់ពី Thailand Hospital Accreditation (HA) ចាប់តាំងពីឆ្នាំ 2007 ។

មន្ទីរពេទ្យវេជ្ជថានីផ្តោតសំខាន់លើការផ្តល់អាហារដែលមានអនាម័យដល់អ្នកជំងឺនិងគ្រួសាររបស់ពួកគេ។ មន្ទីរពេទ្យវេជ្ជថានីមានស្តង់ដារGood Manufacturing Practice Standards (GMP) Codex Alimentarius Commission, Recommended International Code of Practice General Principles of Food Hygiene, Processing of foods for Patient តាំងពីឆ្នាំ 2012 និងត្រូវបានទទួលស្គាល់ជាថ្មីនៅក្នុងឆ្នាំ 2015 ។
សេវាកម្មលំដាប់ថ្នាក់កំពូលរបស់យើងត្រូវបានផ្តល់ជូនដោយពានរង្វាន់នាយករដ្ឋមន្រ្តីថៃដ៏មានកិត្យានុភាព 2 ដងក្នុងឆ្នាំ 2011 និងឆ្នាំ 2017 ។

• ផ្អែកលើលក្ខខណ្ឌរបស់អ្នកតើមន្ទីរពេទ្យណាដែលផ្តល់បទពិសោធន៍ល្អបំផុតជាមួយស្ថានភាពរបស់អ្នក?

មន្ទីរពេទ្យវេជ្ជថានីផ្តល់ជូននិងពង្រីកនូវសេវាកម្មដ៏អស្ចារ្យក្នុងការពិគ្រោះយោបល់ជាមួយគ្រូពេទ្យដែលបានបណ្តុះបណ្តាលនៅបរទេសនិងអ្នកឯកទេសមកពីគ្រប់ជំនាញ។ JCI មិនត្រឹមតែពិនិត្យមើលគុណភាពទូទៅសម្រាប់ការទទួលស្គាល់ស្តង់ដារមន្ទីរពេទ្យទេ តែJCI ក៏មានវិញ្ញាបនប័ត្រជំងឺឬលក្ខខណ្ឌជាក់លាក់មួយដោយផ្តោតលើស្តង់ដានៃការថែទាំជាអន្តរជាតិលើជម្ងឺជាក់លាក់ឬលក្ខខណ្ឌជាក់លាក់មួយផងដែរ (Clinical Care Program Certification Program) ។
វិញ្ញាបនប័ត្រកម្មវិធីថែទាំព្យាបាលដែលមន្ទីរពេទ្យវេជ្ជថានីត្រូវបានបញ្ជាក់ដោយ JCI មានដូចខាងក្រោម៖

– Lumbar Spine Decompression and Fixation Surgery Program កម្មវិធីវះកាត់កែឆ្អឹងខ្នងដែលត្រូវបានបញ្ជាក់ចាប់តាំងពីខែកក្កដាឆ្នាំ 2017 ។ នេះគឺជាមន្ទីរពេទ្យតែមួយគត់នៅអាស៊ីអាគ្នេយ៍ដែលទទួលបានវិញ្ញាបនបត្រនេះដោយកម្មវិធី JCI-CCPC ។ កម្មវិធីនេះផ្តោតលើដំណើរការវះកាត់ដែលមានគុណភាពខ្ពស់នៅក្នុងការវះកាត់ឆ្អឹងខ្នង។

– Hepatitis B Program កម្មវិធីជំងឺរលាកថ្លើមប្រភេទ B ដែលត្រូវបានបញ្ជាក់ចាប់តាំងពីខែកក្កដាឆ្នាំ 2017 មក។ វេជ្ជថានី គឺជាមន្ទីរពេទ្យតែមួយគត់នៅជុំវិញពិភពលោកដែលទទួលបានវិញ្ញាបនបត្រនេះដោយកម្មវិធី JCI-CCPC ។ កម្មវិធីនេះផ្តោតលើគុណភាពខ្ពស់និងស្តង់ដានៃការថែទាំសម្រាប់ការឆ្លងមេរោគរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃ។

– Knee Replacement Program កម្មវិធីវះកាត់ប្តូរជង្គង់ដែលបានបញ្ជាក់តាំងពីខែមីនាឆ្នាំ 2013 ។ កម្មវិធីនេះផ្តោតលើដំណើរការគុណភាពខ្ពស់ក្នុងការវះកាត់ប្ដូររាងជង្គង់។

– Diabetes Type II Program កម្មវិធីជំងឺទឹកនោមផ្អែមប្រភេទទី 2 ដែលបានបញ្ជាក់តាំងពីខែមីនាឆ្នាំ 2013 ។ កម្មវិធីនេះផ្តោតលើគុណភាពខ្ពស់និងស្តង់ដារនៃការថែទាំជំងឺទឹកនោមផ្អែមប្រភេទទី 2 ។

• តើវេជ្ជបណ្ឌិតរបស់មន្ទីរពេទ្យមានអាជ្ញាប័ណ្ណនិងទទួលស្គាល់យ៉ាងដូចម្តេច?

គ្រូពេទ្យនៃមន្ទីរពេទ្យវេជ្ជថានីទាំងអស់ត្រូវបានផ្តល់អាជ្ញាប័ណ្ណយ៉ាងពេញលេញដោយក្រុមប្រឹក្សាវេជ្ជសាស្ត្រនៃប្រទេសថៃដើម្បីអនុវត្តជំនាញរបស់ពួកគេនៅក្នុងប្រទេសថៃ។ លើសពីនេះទៀតមានគ្រូពេទ្យជាច្រើនដែលមានសញ្ញាប័ត្រនៅដែលបញ្ចប់ការសឹក្សានៅបរទេស។ មន្ទីរពេទ្យវេជ្ជថានីពិនិត្យឡើងវិញជាផ្លូវការនូវគុណវុឌ្ឍិរបស់គ្រូពេទ្យជារៀងរាល់ឆ្នាំ។ សេចក្តីសង្ខេបអំពីគុណសម្បត្តិរបស់គ្រូពេទ្យនីមួយៗរបស់យើងមាននៅលើគេហទំព័ររបស់យើង។ (vj.deeboon.live)

• តើមន្ទីរពេទ្យមានបទពិសោធអ្វីខ្លះក្នុងការព្យាបាលអ្នកជំងឺអន្តរជាតិ?

មន្ទីរពេទ្យវេជ្ជថានីគឺជាមន្ទីរពេទ្យឯកជនមួយដែលត្រូវបានទទួលស្គាល់ដោយអង្កការ JCI និងបានបង្កើតឡើងនៅឆ្នាំ 1994 ។ យើងជាមន្ទីរពេទ្យអន្តរជាតិឈានមុខគេមួយដែលបំពេញតម្រូវការថែរក្សាសុខភាពទាំងស្រុងរបស់ជនជាតិថៃនិងអន្តរជាតិ។ យើងមានអ្នកជំងឺអន្តរជាតិជាង 300.000 នាក់ក្នុងមួយឆ្នាំៗ ដោយមានគ្រែសម្រាកព្យាបាលចំនួន 500 និងគ្រូពេទ្យឯកទេសជំនាញជាង 300 នាក់មានជំនាញឯកទេសជាច្រើនដូចជាការវះកាត់ប្តូរសន្លាក់ ប្តូរជង្គង់ ការវះកាត់ប្លាស្ទិច ការវះកាត់ឆ្អឹងនិង ព្យាបាលភាពគ្មានកូន។

• តើមន្ទីរពេទ្យមានសំភារៈនិងឧបករណ៍អ្វីខ្លះសម្រាប់អ្នកជំងឺអន្តរជាតិ?

មន្ទីរពេទ្យវេជ្ជថានីមានសេវាកម្មជាច្រើនសម្រាប់អ្នកជំងឺអន្តរជាតិរួមមាន:
– សេវាយន្តហោះសង្គ្រោះបន្ទាន់
– ការផ្លាស់ប្តូរមន្ទីរពេទ្យនិងការធ្វើមាតុភូមិនិវត្តន៍
– បូទមន្ទីរពេទ្យវេជ្ជថានីនៅអាកាសយានដ្ឋានសុវណ្ណភូមិក្បែរច្រកទ្វារចេញលេខ 10
– ក្រុមបកប្រែពហុភាសា
– អ៊ីមែលនិងការឆ្លើយតបអេឡិចត្រូនិច
– អ្នកសម្របសម្រួលធានារ៉ាប់រងអន្តរជាតិ។
– សណ្ឋាគារ Vejthani Service Apartment (111 Residence)
– ដឹកជញ្ជូនពីព្រលានយន្តហោះ
– ជំនួយផ្នែកបន្តទិដ្ឋាការ
– ទំនាក់ទំនងស្ថានទូត
– ភោជនីយដ្ឋានអន្តរជាតិនិងអារ៉ាប់
– ក្រុមសម្របសម្រួលពេទ្យអន្តរជាតិ
– ក្រុមថែទាំអ្នកជម្ងឺអន្តរជាតិ
– សេវាកម្មបំរើអ្នកជំងឺអារ៉ាប់

• តើអ្នកជំងឺមានសិទ្ធិទទួលការការពារអ្វីខ្លះទាក់ទងនិងការមកទទួលការព្យាបាល?

អ្នកជំងឺទាំងអស់នៅក្នុងប្រទេសថៃត្រូវបានការពារដោយច្បាប់ថៃស្តីពីក្រមសីលធម៌វេជ្ជសាស្ត្រនិងច្បាប់ស្តីពីអ្នកជំងឺដែលត្រូវបានអនុវត្តដោយក្រុមប្រឹក្សាពេទ្យថៃ។ មុនពេលការព្យាបាលណាមួយត្រូវបានចាប់ផ្តើម អ្នកជំងឺនឹងត្រូវធ្វើការយល់ព្រមលើការព្យាបាលជាក្រដាសស្នាមឲ្យរួចរាល់។ ហានិភ័យ ផលប្រយោជន៍ និង ជំរើសនៃការព្យាបាលនឹងត្រូវបានពិភាក្សាមុនពេលមានការយល់ព្រមពីអ្នកជំងឺ។ ទោះជាយ៉ាងណាក៏ដោយអ្នកជំងឺនិងក្រុមគ្រួសាររបស់ពួកគេអាចរិះគន់ដោយផ្ទាល់ទៅក្រុមប្រឹក្សាវេជ្ជសាស្រ្តថៃឬក្រសួងសុខាភិបាលសាធារណៈឬដោយផ្ទាល់ទៅអង្កការJCI។ នៅពេលពិចារណាលើការព្យាបាលនៅក្រៅប្រទេស វាជាការសំខាន់ណាស់ដែលត្រូវយល់ថារាល់វិវាទច្បាប់ (ការថែទាំសុខភាពឬការធ្វើពាណិជ្ជកម្ម) ដែលទាក់ទងនឹងការថែទាំសុខភាពអ្នកនឹងត្រូវស្ថិតក្រោមច្បាប់នៃប្រទេសដែលអ្នកទទួលសេវាកម្ម (មិនមែនជាប្រទេសកំណើតឬសញ្ជាតិរបស់អ្នកទេ) ។

• តើមន្ទីរពេទ្យត្រូវការវិធានការអ្វីខ្លះដើម្បីធានាសុវត្ថិភាពអ្នកជំងឺ?

មន្ទីរពេទ្យវេជ្ជថានីសម្រេចបាននូវសមាសធាតុដែលអាចវាស់វែងបានជាង 1,200 នៃស្តង់ដារ ជាង 350 ដោយទទួលស្គាល់គុណភាពពីអង្កការ JCI ដើម្បីធានាថាអ្នកជំងឺទាំងអស់មានសុវត្ថិភាព។ យើងបានឃ្លាំមើលការអនុវត្តសំខាន់ៗជាច្រើននៅក្នុងគ្រប់ទិដ្ឋភាពទាំងអស់នៃគុណភាពនិងសុវត្ថិភាព។ យើងមានកម្មវិធីសុវត្ថិភាពនិងគុណភាពអ្នកជំងឺ Quality and Patient Safety Program ផ្តោតលើដំណើរការថែទាំអ្នកជំងឺដែលត្រូវបានត្រួតពិនិត្យដោយគណៈកម្មាធិការសុវត្ថិភាពគុណភាពនិងអ្នកជំងឺ Quality and Patient Safety Committee ជារៀងរាល់ខែ។