គម្រោងរបស់មន្ទីរពេទ្យវេជ្ជថានី បានបង្កើតឡើងដោយចេតនារួមគ្នារបស់សមាជិកស្ថាបនិក ដែលមានការចូលរួមពីក្រុមវេជ្ជបណ្ឌិត, គិលានុបដ្ឋាយិកា ធនាគារការិយាល័យ និងពាណិជ្ជករនៅ ថ្ងៃទី1ខែកុម្ភៈ ឆ្នាំ 1990។
ក្នុងការអនុវត្ដន៍នៃមន្ទីរពេទ្យឯកជនបានបង្កើតមន្ទីរពេទ្យឯកជនមានគ្រែចំនួន 500 តាមស្ដង់ដារសកល ក្រោមប្រតិបត្ដិការរបស់ក្រុមហ៊ុនមន្ទីរពេទ្យវេជ្ជថានី ចាំកាត់។
ក្រោយមកនៅថ្ងៃទី 13 ខែតុលាឆ្នាំ 1993 បានចុះឈ្មោះប្តូរជាក្រុមហ៊ុនសាធារណៈនឹងក្រសួងពាណិជ្ជកម្ម ហើយបានប្តូរឈ្មោះជាក្រុមហ៊ុនវេជ្ជថានី ចាំកាត់សាធារណៈ។
មន្ទីរពេទ្យវេជ្ជថានី ជាមន្ទីរពេទ្យឯកជនដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅលើផ្លូវឡាតផ្រាវ 111បាងកាពិ ទីក្រុងបាងកក 10240 និងជាទីតាំងដែលងាយស្រួលសម្រាប់ការធ្វើដំណើរ ហើយជាចំនុចតភ្ជាប់នឹងផ្លូវសំខាន់ដល់ទៅ 6 ផ្លូវ មាន ផ្លូវឡាតផ្រាវ ផ្លូវរ៉ាមខាំហែង ផ្លូវសិខរិន ផ្លូវសុខាភិបាល1 ផ្លូវសុខាភិបាល2 និង ផ្លូវសុខាភិបាល 3។
រចនាសម្ព័នរបស់មន្ទីរពេទ្យវេជ្ជថានីបែងចែកជា 2 អាគារ កម្ពស់ 12 ជាន់ ដោយអាគារផ្នែកខាងមុខជាផ្នែកដែលប្រើសម្រាប់ធ្វើការព្យាបាលអ្នកជម្ងឺ ទាំងការពិគ្រោះជំងឺ និង ការសម្រាកព្យាបាលជំងឺ ។ ចំណែក 3 ជាន់ក្រោមជាផ្នែកបម្រើការសម្រាប់អ្នកពិគ្រោះជំងឺ( OPD ) ហើយផ្នែកសេវាកម្មផ្សេងៗ។ រីឯ 9 ជាន់លើជាផ្នែកសម្រាប់បម្រើការអ្នកជម្ងឺសម្រាកព្យាបាលជំងឺ( IPD ) ។ អាគារខាងក្រោយគឺជាទីតាំងរបស់ការិយាល័យ គណៈកម្មាធិគ្រប់គ្រង និងបន្ទប់ប្រជុំធំ ហើយមានកន្លែងចតរថយន្តបានជាច្រើនរហូតទៅដល់ ជាង 500 គ្រឿង។
គោលបំណងដើម្បីក្លាយជាមន្ទីរពេទ្យដែលត្រូវបានគេទទួលស្គាល់ និងឈានមុខក្នុងការផ្តល់សេវាកម្មសុខភាពដ៏ល្អឥតខ្ជោះសំរាប់ប្រជាជនលើពិភពលោកដែលបានមកប្រើប្រាស់សេវាកម្មនៅក្នុងមន្ទីរពេទ្យវេជ្ជថានី។
[/unordered_list]
[/unordered_list]
[/unordered_list]
[/unordered_list]
[/unordered_list]
[/unordered_list]
វះកាត់ប្តូរក្រលៀន វះកាត់ប្លាស្ទិច ធ្មេញ ស្បែកនិងឡាស៊ែរសម្ផស្ស វះកាត់ព្យាបាលឆ្អឹងខ្នងដៃនិងស្មា ព្យាបាលជំងឺពោះវៀន តំរងនោម ការវះកាត់ពោះ ការវះកាត់ពោះវៀនធំ, ផ្នែកសម្ភពនិងសុខភាពស្រ្តី ពិនិត្យសុខភាព និង ការបង្កកំណើតដោយជំនួយបច្ចេកវិទ្យា ។
មានទីភ្នាក់ងារសម្រាប់ផ្តល់សេវាកម្មជូនអ្នកជម្ងឺអន្តរជាតិ ដូចជា “បុគ្គលិកបកប្រែអន្តរជាតិ រថយន្តដឹកជញ្ជូនទៅ-មក រវាងការធ្វើដំណើរ និងជួយសំរបសំរួលឯកសារ បញ្ជាក់ការព្យាបាលជាដើម “ ។
[/unordered_list]
[/unordered_list]
[/unordered_list]