សន្និសិទ្ធកាសែតស្តីពីការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងកាព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារជាមួយមន្ទីរសំរាកព្យាបាលនិងសម្ភពមាតានិងការផ្តល់ការពិគ្រោះជំងឺដោយឥតគិតថ្លៃ

សន្និសិទ្ធកាសែតស្តីពីការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងកាព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារជាមួយមន្ទីរសំរាកព្យាបាលនិងសម្ភពមាតានិងការផ្តល់ការពិគ្រោះជំងឺដោយឥតគិតថ្លៃ

(Last Updated On: February 25, 2018)

សន្និសិទ្ធកាសែតស្តីពីការផ្លាស់ប្តូរបទពិសោធន៍ទាក់ទងនឹងកាព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារជាមួយមន្ទីរសំរាកព្យាបាលនិងសម្ភពមាតានិងការផ្តល់ការពិគ្រោះជំងឺដោយឥតគិតថ្លៃ

ភ្នំពេញ៖កាលពីព្រឹកថ្ងែអាទិត្យទី២៧​ ខែឧសភាឆ្នាំ២០១៧​ វេលាម៉ោង​ ១៣:៣០ដល់១៧:០០នៅសណ្ឋាគារភ្នំពេញមានសន្និសិទ្ធកាសែតស្តីអំពីកាព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារក្រោមប្រធានបទការផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកចំនេះដឹងទាក់
ទងនឹងបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារ ដោយមានវត្តមានពីសំណាក់វេជ្ជបណ្ឌិតកំពូលល្បីៗ និង
គណៈគ្រប់គ្រងផ្នែកទីផ្សារបស់មន្ទីពេទ្យវេជ្ជថានីដែលជាមន្ទីរពេទ្យនាំមុខមួយនៅក្នុងទីក្រុងបាងកកនៃប្រទេសថែ និងគណៈគ្រប់គ្រងនៃមន្ទីរសំរាកព្យាបាលនិងសម្ភពមាតា។​​ ​​

វេជ្ជបណ្ឌិតរបស់មន្ទីពេទ្យវេជ្ជថានីមានប្រសាសន៍ថាដោយសារសម័យបច្ចុប្បន្ន មនុស្សភាគច្រើនប្រើប្រាស់ជីវិតរវល់នឹងការងារ ស្មុកស្មាញ គិតច្រើន សំរាកមិនគ្រប់គ្រាន់ និង មិនបានធ្វើលំហាត់ប្រាណជាទៀតទាត់និងបរិយាកាសដែលពោរពេញទៅដោយធាតុពុល ឬ ភាពមិនប្រក្រតីនៃតំណរពូជ​ និង ជំងឺមួយចំនួនក៏អាចជាកត្តាធ្វើអោយសមត្ថភាពក្នុងការបន្តពូជរបស់យើងធ្លាក់ចុះនិងមិនអាចមានកូនបាន។​ ការព្យាបាលបញ្ហាពិបាកក្នុងការមានកូនត្រូវបានធ្វើឡើងតាមរយៈវិធីសាស្រ្តជាច្រើនផ្សេងៗគ្នា​ វាអាស្រ័យទៅលើអ្នកជំងឺនិងកត្តាដែលបណ្តាលអោយគាត់មានបញ្ហានេះ ព្រោះអ្នកជំងឺដែលមានបញ្ហាពិបាកក្នុងការមានកូនបណ្តាលមកពីកត្តាខុសៗគ្នា។ ដូចនេះការព្យាបាលក៏ត្រូវប្រើវិធីសាស្ត្រខុសៗគ្នាដែរ។ ដោយមានបទពិសោធន៍ក្នុងការព្យាបាលនិងជួយអោយអ្នកជំងឺដែលមានបញ្ហាពិបាកក្នុងការមានកូនជាយូរឆ្នាំ និង គួបផ្សំជាមួយបច្ចេកវិទ្យាទំនើបទាន់សម័យនិងមានសុវត្ថិភាព រួមជាមួយវេជ្ជបណ្ឌិតដែលមានជំនាញច្បាស់លាស់ មន្ទីរពេទ្យវេជ្ជថានីអាចជួយអោយសុបិន្តរបស់លោកអ្នកដែលចង់មានកូនអោយក្លាយជាការពិតបានប្រកបដោយអត្រាជោគជ័យខ្ពស់បំផុត។​​

ចំនែកឯបញ្ហាជំងឺកុមារ វេជ្ជបណ្ឌិតរបស់មន្ទីពេទ្យវេជ្ជថានីមានប្រសាសន៍ថាវាក៏ជាបញ្ហាសំខាន់ដែរ ព្រោះមានកុមារជាច្រើនទទួលរងនូវការបៀតបៀនជីវិតពីជំងឺជាច្រើនមុខ។​ កុមារជាច្រើនប្រឈមនឹងជំងឺដ៏កាចសាហាវតាំងពីកំណើត ខ្លះមានការឆ្លងមេរោគផ្សេងៗ ខ្លះមានបញ្ហាទាក់ទងនឹងការលូតលាស់ និង​ មានប្រតិកម្មជាមួយអាហារនិងបរិយាកាស និង មញ្ហាជាច្រើនទៀត។​ ដូចនេះហើយកុមារទាមទារការយកចិត្តទុកដាក់តាំងពីនៅក្នុងផ្ទៃម្តាយដើម្បីទទួលបានការថែទាំយ៉ាងត្រឹមត្រូវនិងមានសុវត្ថិភាព។ មន្ទីរពេទ្យវេជ្ជថានីមានវេជ្ជបណ្ឌិតជំនាញៗជាច្រើន ដែលបានបញ្ចប់ការសិក្សាពីក្រៅប្រទេសដូចជា សហរដ្ឋអាមេរិក អាឡឺម៉ង់ អង់គ្លេស និង ជប៉ុនជាដើម និងមានបទពិសោធន៍ក្នុងការថែទាំនិងព្យាបាលជំងឺកុមារមកជាច្រើនឆ្នាំ។ មន្ទីរពេទ្យវេជ្ជថានីមានវេជ្ជបណ្ឌិតជំនាញផ្នែកកុមាររហូតទៅដល់ជាង ៣០នាក់ ដែលចែកជា១៥ផ្នែកឬ១៥អនុសាខា សម្រាប់រងចាំជួយព្យាបាលដល់កុមារគ្រប់រូប។ លើសពីនេះមន្ទីរពេទ្យវេជ្ជថានីមានបំពាក់ទៅដោយឧបករណ៍ទំនើបទាន់សម័យ គុណភាពខ្ពស់និងមានសុវត្ថិភាព ហើយក៏មានបន្ទប់ ICU សម្រាប់កុមារមានជំងឺធ្ងន់ធ្ងរដែលត្រូវការការមើលថែរយ៉ាងដិតដល់ ដូចជា វះកាត់បេះដូង ជំងឺសួតធ្ងន់ធ្ងរ ជំងឺឆ្លង និង កុមារកើតមុនកំណត់ គឺ បន្ទប់Neonatal intensive care unit (NICU)និង Pediatric intensive care unit (PICU)។​
គួរបញ្ជាក់ដែរថា មន្ទីរពេទ្យវេជ្ជថានីជាមន្ទីរពេទ្យអន្តរជាតិដែលឈានមុខមួយនៅប្រទេសថៃ ដែលបានទទួលស្គាល់ពីអង្គការបញ្ជាក់គុណភាពស្តង់ដារបស់គណកម្មការអន្តរជាតិរួម Joint Commission International (JCI) តាំងពីឆ្នាំ 2010 ដែលជាមាត្រដ្ឋានរបស់សហរដ្ឋអាមេរិកនិងត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោកថាជាស្តង់ដាមាស សម្រាប់អ្នកផ្តល់សេវាកម្មសុខភាពក្នុងលំដាប់កំពូលនៅទូទំាងពិភពលោក។ មន្ទីរពេទ្យវេជ្ជថានីមានវេជ្ជបណ្ឌិតមានជំនាញច្បាស់លាស់ មានឧបករណ៍បចេ្ចកវិទ្យាដ៏ប្រណិតទាន់សម័យនិងមានគុណភាពខ្ពស់ និងទទួលបានកេត្តនាមថាជា “អធិរាជឆ្អឹង” ឬ “King of Bone” ដោយការវាយតម្លៃពីអង្គការស្តង់ដាអន្តរជាតិ និង អ្នកជំងឺមកពីបណ្តាប្រទេសជុំវិញសកលលោកដែលមកទទួលការព្យាបាល ។

ជាចុងបញ្ចប់នៃសន្និសិទ្ធកាសែតស្តីអំពីកាព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារក្រោមប្រធានបទការផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកចំនេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលបញ្ហាពិបាកក្នុងការមានបុត្រនិងជំងឺកុមារ គណៈគ្រប់គ្រងនិងវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យវេជ្ជថានីបានផ្តែផ្តាំទៅដល់អ្នកជំងឺទាំងអស់ ព្យាយាមថែរក្សាសុខភាពខ្លួនឯងនិងហាត់ប្រាណអោយបានទៀងទាត់ ហើយគួរពិនិត្យសុខភាពអោយបានញឹកញាប់សម្រាប់ស្រ្តីដែលមានផ្ទៃពោះដើម្បីសុខភាពម្តាយនិងកូន។​ នៅពេលមានការសង្ស័យថាខ្លួនមានបញ្ហាសូមប្រញាប់ទៅទទួលការពិភាគ្សាជាមួយវេជ្ជបណ្ឌិតជំនាញ។ ជាចុងក្រោយសូមអរគុណដល់មន្ទីរសំរាកព្យាបាលនិងសម្ភពមាតាដែលអញ្ជើញចូលរួមចែករំលែកចំនេះដឹងក្នុងសន្និសិទការសែតក្រោមប្រធានបទការផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកចំនេះដឹងទាក់ទងនឹងបច្ចេកវិទ្យាថ្មីៗក្នុងការព្យាបាលបញ្ហាពិបាកក្នុងមានបុត្រនិងជំងឺកុមារនេះ។​
សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនង៖​
អាស័យដ្ឋាន : មន្ទីរពេទ្យវេជ្ជថានី លេខ 1ផ្លូវឡាតផ្រាវ 111តំបន់ខ្លងចាន់
បាងកាពិ ទីក្រុងបាងកក 10240
អ៊ីម៉ែល: [email protected]
លេខទូរស័ព្ទៈ +6689 201 9000
វេបសាយ៖vj.deeboon.live

No Comments

Sorry, the comment form is closed at this time.