មជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់

មជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់

មជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់នៃមន្ទីរពេទ្យវេជ្ជថានីគឺជាមជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់ល្អបំផុតមួយនៅបាងកកដែលមានឯកទេសក្នុងការថែទាំប្រព័ន្ធសាច់ដុំនិងឆ្អឹង។ គ្រូពេទ្យវះកាត់ឆ្អឹងនិងសន្លាក់បានប្តេជ្ញាចិត្តដើម្បីផ្តល់ការថែទាំល្អបំផុតដល់អ្នកជំងឺ ។ គ្រូពេទ្យវះកាត់របស់យើងមានជំនាញខុសៗគ្នាដែលអាចផ្តល់នូវការថែទាំនិងសេវាកម្មផ្នែកឆ្អឹងបានគ្រប់ទាំងអស់។
មជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់នៃមន្ទីរពេទ្យវេជ្ជថានីរបស់យើងត្រូវបានបំពាក់ដោយសេវាកម្មវេជ្ជសាស្ដ្រទំនើបនិងមានប្រសិទ្ធភាពដើម្បីបំពេញតម្រូវការសម្រាប់អ្នកជំងឺដែលមានបញ្ហាឆ្អឹងខ្នងនិងបញ្ហាផ្សេងទៀត។ សេវាកម្មដែលមានប្រសិទ្ធភាពរបស់យើងរួមមាន: អ្នកជំងឺដែលមានឆ្អឹងបាក់ បញ្ហាឆ្អឹងឬសន្លាក់សន្លាក់ពីការទទួលរងនូវគ្រោះថ្នាក់ អ្នករលាកសន្លាក់និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ អ្នកជំងឺដែលមានការត្បៀតសរសៃប្រសាទឆ្អឹងខ្នង កុមារដែលមានជើងកោង ប្រអប់ជើងកោង អ្នកជំងឺដែលត្រូវការការវះកាត់សន្លាក់ជង្គង់ឬស្មា រួមទាំងអ្នកជំងឺដែលត្រូវការវះកាត់ប្ដូរសន្លាក់នៅជង្គង់និងត្រគាក ជំងឺឆ្អឹងនិងសន្លាក់ចំពោះកុមារនិងមនុស្សចាស់ដែលមានការបាក់ស្រុត ឆ្អឹងខ្នង (ជំងឺពុកឆ្អឹង) ។ យើងសូមធានាថាអ្នកនឹងទទួលបានការព្យាបាលដែលមានគុណភាពជាមួយ តម្លៃសមរម្យនិងមានសុវត្ថិភាពបំផុត។.

OUR SURGICAL TEAM AND ORTHOPEDIC SPECIALIST:

ក្រុមគ្រូពេទ្យឯកទេសវះកាត់និងក្រុមគ្រូពេទ្យផ្នែកឆ្អឹងរបស់យើង

គ្រូពេទ្យវះកាត់អ្នកឯកទេសនិងបុគ្គលិកនៅមជ្ឈមណ្ឌលវះកាត់ឆ្អឹងនៃមន្ទីរពេទ្យវេជ្ជថានីគឺជាក្រុមគ្រូពេទ្យវះកាត់ដ៏អស្ចារ្យបំផុតដែលប្តេជ្ញាចិត្តឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជូនអ្នកនូវការថែទាំនិងការព្យាបាលដែលមានគុណភាព។ គ្រូពេទ្យឯកទេសវះកាត់របស់យើងមានបទពិសោធន៍និងជំនាញខាងការវះកាត់ឆ្អឹងខ្នងនិងការស្តារនីតិសម្បទាច្បាស់លាស់និងមានការទទួលស្គាល់ជាអន្តរជាតិ ទាំងនេះប្រាកដជានឹងធ្វើឱ្យអ្នកទទួលបានការព្យាបាលដែលមានគុណភាពនិងប្រសិទិ្ធភាពខ្ពស់។

មជ្ឈមណ្ឌលវះកាត់ឆ្អឹងទូទៅនៅមន្ទីរពេទ្យវេជ្ជថានីផ្តល់ជូននូវសេវាកម្មក្នុងការធ្វើរោគវិនិច្ឆ័យនិងការវះកាត់ឆ្អឹងទូទៅ។ សេវាកម្មនេះរួមមានការព្យាបាលការបាក់ឆ្អឹងនិងសន្លាក់គ្រប់ប្រភេទដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ការកែតម្រូវនូវសន្លាក់ឆ្អឹងនិងឆ្អឹងដែលបណ្តាលមកពីការកើតជម្ងឺឬដោយគ្រោះថ្នាក់ផ្សេងៗ ការពិភាក្សាទាក់ទងនិងរឿងកីឡានិងសុខភាព ជំងឺរលាកសន្លាក់ជើង ការព្យាបាលការខូចទ្រង់ទ្រាយដៃ ការឈឺឆ្អឹងខ្នង បញ្ហាឌីសឆ្អឹងខ្នង និង បញ្ហាសាច់ដុំ។ យើងបានបំពាក់ទៅដោយសម្ភាៈបរិក្ខារទំនើបៗទាន់សម័យដើម្បីបំពេញតាមតម្រូវក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលបញ្ហាសុខភាពរបស់អ្នកជំងឺទាំងអស់។ គ្រូពេទ្យរបស់យើងមានចំណេះដឹងខ្ពស់និងមានការទទួលស្គាល់ជាអន្តរជាតិ រួមជាមួយគិលានុបដ្ឋាយិកា និង បុគ្គលិកទាំងអស់ដែលមានជំនាញច្បាស់លាស់និងមានភាពរូសរាយរាក់ទាក់។ អ្នកជំងឺទាំងអស់ត្រូវបានធានាថាពួកនឹងទទួលបាននូវការព្យាបាលវេជ្ជសាស្រ្តដ៏ល្អបំផុតខណៈពេលសម្រាកនៅក្នុងមន្ទីរពេទ្យវេជ្ជថានី។ មន្ទីរពេទ្យវេជ្ជថានីមានការទទួលស្គាល់ពី JCI (Joint Joint International Commission) ដែលជាស្តង់ដារលំដាប់អន្តរជាតិផ្តល់ជូនសម្រាប់មន្ទីរពេទ្យលំដាប់កំពូលៗក្នុងពិភពលោក។ នេះមានន័យថាការព្យាបាលនិងសេវាកម្មវេជ្ជសាស្រ្តរបសើយើងគឺស្ថិតក្នុងស្តង់ដារលំដាប់កំពូលដែលត្រូវបានរចនាឡើងដើម្បីផ្តល់គុណភាពដែលល្អបំផុតនៃការព្យាបាលនិងថែទាំដល់អ្នកជំងឺ។ យើងទាំងអស់គ្នារីករាយរង់ចាំស្វាគមន៍អ្នកក្នុងការមកកាន់មន្ទីរពេទ្យវេជ្ជថានីនិងរីករាយផ្តល់ជូននូវសេវាកម្មវេជ្ជសាស្ត្រលំដាប់ពិភពលោកដល់លោកអ្នក។

សេវាកម្ម

[unordered_list style=”circle” animate=”no”]

  • បញ្ហាឆ្អឹងទូទៅ
  • ការបាក់ឆ្អឹងនិងសន្លាក់គ្រប់ប្រភេទដែលបណ្តាលមកពីគ្រោះថ្នាក់ឬកីឡា
  • ពិគ្រោះយោបល់ផ្នែកវេជ្ជសាស្រ្តកីឡា
  • របួសឬការឈឺចាប់ពីការលេងកីឡា
  • ជំងឺរលាកសន្លាក់
  • ជំងឺរលាកឆ្អឹងខ្ចីពីជរាភាពឬជំងឺដទៃទៀត (មជ្ឈមណ្ឌលផ្នែកសន្លាក់ឆ្អឹងប្តូរជង្គង់TJR)
  • ការប្តូរជង្គង់និងត្រគាក។ (មជ្ឈមណ្ឌលផ្នែកសន្លាក់ឆ្អឹងប្តូរជង្គង់ TJR)
  • វះកាត់កែឆ្អឹង (មជ្ឈមណ្ឌលផ្នែកសន្លាក់ឆ្អឹងប្តូរជង្គង់ TJR)
  • ការជួសជុលឆ្អឹងនិងការកែភាពខូចទ្រង់ទ្រាយនៃសន្លាក់ដែលបណ្តាលមកពីកំណើតឬដោយគ្រោះថ្នាក់
  • ភាពមិនស្មើគ្នានៃប្រវែងជើង
  • ការវះកាត់បែបប្រើមីក្រូទស្សន៍
  • កែភាពខូចទ្រង់ទ្រាយដៃ
  • ការរងរបួស plexus Brachial
  • ការឈឺចាប់ឆ្អឹងខ្នងពីការប៉ះទង្គិចនៃការងារនិងការត្បៀតសសៃឆ្អឹងខ្នងនិងចង្កេះ

[/unordered_list]

ម៉ោងធ្វើការ

ច័ន្ទ – អាទិត្យ: 08:00 ព្រឹក -8: 00 យប់

ទីតាំង

មជ្ឈមណ្ឌលផ្នែកឆ្អឹងនិងសន្លាក់ មន្ទីរពេទ្យវេជ្ជថានី ជាន់ទី3

ការណាត់ជួបនិងទំនាក់ទំនងពត៌មាន

ទូរស័ព្ទ : +66 (0) 2734-0000 ext. 2298, 2299
ទូរសារ: +66 (0) 2734-0044

Promotion & Package
Doctors
Testimonials
[mpc_button preset=”mpc_preset_86″ url=”|title:Link||” font_preset=”mpc_preset_20″ font_color=”#f29760″ font_size=”16″ font_transform=”none” title=”Read More..” border_css=”border-width:2px;border-color:#f29760;border-style:solid;border-radius:5px;” padding_divider=”true” padding_css=”padding-top:20px;padding-right:50px;padding-bottom:20px;padding-left:50px;” margin_divider=”true” hover_font_color=”#ffffff” hover_background_color=”#f29760″ hover_background_effect=”slide-right”]
Videos
[mpc_carousel_anything single_scroll=”true” loop=”true” auto_slide=”true” delay=”4000″ rows=”1″ cols=”3″ gap=”3″ start_at=”1″ mpc_navigation__preset=”mpc_preset_11″]
[/mpc_carousel_anything]
[mpc_button preset=”mpc_preset_86″ url=”url:https%3A%2F%2Fvj.deeboon.live%2Fkm%2F%25E1%259E%259F%25E1%259F%2581%25E1%259E%259C%25E1%259E%25B6%25E1%259E%2580%25E1%259E%2598%25E1%259F%2592%25E1%259E%2598%25E1%259E%259C%25E1%259F%2581%25E1%259E%2587%25E1%259F%2592%25E1%259E%2587%25E1%259E%259F%25E1%259E%25B6%25E1%259E%259F%25E1%259F%2592%25E1%259E%259A%25E1%259F%2592%25E1%259E%258F%2Fcenter-clinics%2F%25E1%259E%2598%25E1%259E%2587%25E1%259F%2592%25E1%259E%2588%25E1%259E%2598%25E1%259E%258E%25E1%259F%2592%25E1%259E%258C%25E1%259E%259B%25E1%259E%2595%25E1%259F%2592%25E1%259E%2593%25E1%259F%2582%25E1%259E%2580%25E1%259E%259F%25E1%259F%2592%25E1%259E%258F%25E1%259E%25B6%25E1%259E%259A%25E1%259E%2593%25E1%259E%25B8%25E1%259E%258F%2Forthopedics-center-video-khmer%2F|title:Link|target:%20_blank|” font_preset=”mpc_preset_20″ font_color=”#f29760″ font_size=”16″ font_transform=”none” title=”Read More..” border_css=”border-width:2px;border-color:#f29760;border-style:solid;border-radius:5px;” padding_divider=”true” padding_css=”padding-top:20px;padding-right:50px;padding-bottom:20px;padding-left:50px;” margin_divider=”true” hover_font_color=”#ffffff” hover_background_color=”#f29760″ hover_background_effect=”slide-right”]
Articles
[mpc_button url=”url:https%3A%2F%2Fvj.deeboon.live%2Ftag%2Forthopedics-ha-2%2F|title:Link||” font_color=”#f29760″ font_size=”16″ font_transform=”none” title=”Read More..” border_css=”border-width:2px;border-color:#f29760;border-style:solid;border-radius:5px;” padding_divider=”true” padding_css=”padding-top:20px;padding-right:50px;padding-bottom:20px;padding-left:50px;” margin_divider=”true” hover_font_color=”#ffffff” hover_background_color=”#f29760″ hover_background_effect=”slide-right”]